2020-03-06 00:13:45 +00:00
|
|
|
\v 19 ព្រះអម្ចាស់ធ្វើឲ្យស្រុកយូដាបាត់បង់កិត្តិយស មកពីព្រះបាទអហាសជំរុញប្រជាជនឲ្យឈប់រវីរវល់នឹងព្រះអម្ចាស់ ហើយស្ដេចក៏បែកចិត្តចេញពីព្រះអង្គដែរ។ \v 20 ព្រះចៅទីកឡាត-ពេលីស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយព្រះបាទអហាសនិងចាត់ទុកស្ដេចជាសត្រូវគឺពុំបានជួយគាំទ្រស្ដេចឡើយ។ \v 21 ព្រះបាទអហាសយកទ្រព្យពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រមទាំងទ្រព្យនៅក្នុងវាំងនិងក្នុងផ្ទះមេដឹកនាំទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។ ប៉ុន្តែស្ដេចស្រុកអាស្ស៊ីរីនៅតែពុំព្រមជួយដដែល។
|