kimhorn_km_2ch_text_ulb/18/09.txt

1 line
1.4 KiB
Plaintext
Raw Normal View History

\v 9 ព្រះបាទអហាប់ជាស្ដេចនៃស្រុកអ៊ីស្រាអែលនិងព្រះបាទយ៉ូសាផាតជាស្ដេចស្រុកយូដា ស្លៀកពាក់រុងរឿងកំពុងគង់លើបល្ល័ង្ក នៅព្រលានត្រង់ខ្លោងទ្វារក្រុងសាម៉ារី ហើយពួកព្យាការីទាំងអស់ក៏ទាយនៅចំពោះស្តេច។ \v 10 សេដេគាជាកូនរបស់លោកកាណាណាធ្វើស្នែងដែកហើយមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយស្នែងដែកនេះ អ្នកនឹងរុញច្រានជនជាតិស៊ីរីអោយវិនាសសូន្យទៅ។ \v 11 ពួកព្យាការីទាំងអស់សុទ្ធតែថ្លែងព្រះបន្ទូលដូចតទៅនេះថា៖ «ចូរវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដចុះ ដ្បិតព្រះអម្ចាស់ប្រគល់ក្រុងនោះទៅក្នុងកណ្តាប់ដៃរបស់ព្រះករុណាហើយ»។