2020-02-29 04:10:12 +00:00
|
|
|
\c 18 \v 1 ព្រះបាទយ៉ូសាផាតមានទ្រព្យសម្បត្ដិយ៉ាងច្រើននិងកិត្តិយសយ៉ាងខ្លាំង។ ព្រះករុណាបានចងសម្ព័ន្ធភាពជាមួយព្រះបាទអហាប់ ដោយអភិសេកបុត្រាជាមួយបុត្រីព្រះបាទអហាប់។ \v 2 ប៉ុន្មានឆ្នាំក្រោយមកព្រះករុណាបានយាងទៅសួរសុខទុក្ខព្រះបាទអហាប់នៅក្រុងសាម៉ារី។ ព្រះបាទអហាប់បានសម្លាប់ចៀមនិងគោជាច្រើនសម្រាប់ព្រះករុណា ពួកមន្រ្តីនិងប្រជាជនដែលមកជាមួយ។ ព្រះបាទអហាប់ក៏បញ្ចុះបញ្ចូលឱ្យព្រះបាទយ៉ូសាផាតវាយប្រហាររ៉ាម៉ូតកាឡាតជាមួយទ្រង់ដែរ។ \v 3 ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតស្តេចស្រុកយូដាថា៖ «តើព្រះករុណាសព្វព្រះហឬទ័យនឹងទៅច្បាំងជាមួយទូលបង្គំនៅរ៉ាម៉ូតកាឡាតឬទេ?» ព្រះបាទយ៉ូសាផាតឆ្លើយថា៖ «ទូលបង្គំក៏ដូចព្រះករុណាដែរ ហើយប្រជាជនរបស់ទូលបង្គំគឺដូចប្រជាជនរបស់ព្រះករុណាដែរ ទូលបង្គំនឹងទៅច្បាំងជាមួយព្រះករុណា»។
|