2020-03-23 00:57:09 +00:00
|
|
|
\v 8 សូមចាត់បញ្ជូនឈើតាត្រៅ ឈើកកោះ និងខ្លឹមចន្ទន៍ពីស្រុកលីបង់មកឲ្យទូលបង្គំផង ព្រោះទូលបង្គំដឹងថាពួកអ្នកបម្រើរបស់ព្រះករុណា ប្រសប់កាប់ឈើនៅស្រុកលីបង់ណាស់។ មើលអ្នកបម្រើរបស់ទូលបង្គំនឹងនៅធ្វើការជាមួយអ្នកបម្រើរបស់ព្រះករុណាដែរ \v 9 ដើម្បីកាប់ឈើឲ្យបានច្រើនសន្ធឹកសន្ធាប់សម្រាប់ទូលបង្គំ ដ្បិត ព្រះដំណាក់ដែលទូលបង្គំបម្រុងនឹងសង់នោះពិតជាធំស្កឹមស្កៃណាស់។ \v 10 ទូលបង្គំនឹងផ្ដល់ឲ្យដល់អ្នកបម្រើរបស់ព្រះករុណាដែលកាប់ឈើនេះនូវស្បៀងជាស្រូវឱកប្រាំពាន់តោន ស្រូវសាឡីប្រាំពាន់តោន ស្រាទំពាំងបាយជូរប្រាំបីម៉ឺនលីត្រ និងប្រេងប្រាំបីម៉ឺនលីត្រ»។
|