2020-03-16 22:57:47 +00:00
|
|
|
\v 23 នៅចុងឆ្នាំនោះកងទ័ពស៊ីរីបានលើកទ័ពមកច្បាំងនឹងព្រះបាទយ៉ូអាស។ ពួកគេបានទៅដល់ស្រុកយូដានិងក្រុងយេរូសាឡិម។ ពួកគេបានសម្លាប់មេដឹកនាំទាំងអស់របស់ប្រជាជនយូដាហើយបានរឹបអូសយកទ្រព្យសម្បត្តិពីពួកគេទៅថ្វាយស្តេចនៅក្រុងដាម៉ាស។ \v 24 កងទ័ពស៊ីរីបានមកជាមួយកងទ័ពតូចមួយប៉ុណ្ណោះ ប៉ុន្តែព្រះអម្ចាស់បានជួយពួកគេឲ្យមានជ័យជំនះលើកងទ័ពដ៏ខ្លាំងពូកែ ដ្បិតជនជាតិយូដាបានបោះបង់ចោលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ តាមរបៀបនេះព្រះអម្ចាស់ប្រើពួកស៊ីរីឲ្យកាត់ទោសព្រះបាទយ៉ូអាស។
|