2020-03-17 14:16:07 +00:00
|
|
|
\v 9 បន្ទាប់មកព្រះបាទហេសេគាបានសាកសួរក្រុមបូជាចារ្យនិងក្រុមលេវីអំពីគំនរនេះ។ \v 10 លោកអសារាជានាយកបូជាចារ្យនៃក្រុមគ្រួសារលោកសាដុកឆ្លើយថា៖ «ចាប់តាំងពីប្រជាជនចាប់ផ្តើមនាំតង្វាយចូលព្រះដំណាក់របស់ព្រះអម្ចាស់យើងបានបរិភោគហើយមាននៅសល់ជាច្រើនហើយនៅសល់ជាច្រើនទៀតដ្បិតព្រះអម្ចាស់ប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ អ្វីដែលនៅសេសសល់គឺចំនួនដ៏ច្រើននៅទីនេះ។ \v 11 ព្រះបាទហេសេគាបញ្ជាអោយគេរៀបចំបន្ទប់ទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ \v 12 បន្ទាប់មកពួកគេយកតង្វាយមួយភាគដប់និងអ្វីៗដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់មកថ្វាយយ៉ាងស្មោះត្រង់។ លោកកូណានា ជាជនជាតិលេវីជាអ្នកមើលខុសត្រូវលើពួកគេហើយលោកស៊ីម៉ៃជាបងប្អូនរបស់គាត់ជាអ្នកកាន់តំណែងទីពីរ។ \v 13 លោកយេហ៊ីអែល លោកអសាស៊ា លោកណាហាត លោកអេសាអែល លោកយេរីម៉ុត លោកយ៉ូសាបាដ លោកអេលាល លោកយីសម៉ាគា លោកម៉ាហាត និងលោកបេណាយ៉ា ធ្វើការនៅក្រោមបញ្ជារបស់លោកកូណានា និងលោកស៊ីម៉ៃ ជាប្អូន តាមការតែងតាំងរបស់ព្រះបាទហេសេគាជាព្រះរាជានិងលោកអ័សារាជាអ្នកមើលខុសត្រូវលើព្រះដំណាក់របស់ព្រះជាម្ចាស់។
|