2020-03-19 01:27:44 +00:00
|
|
|
|
\v 36 បើកាលណាពួកគេធ្វើបាបទាស់នឹងទ្រង់ ដ្បិត គ្មាននរណាម្នាក់មិនធ្វើបាបឡើយ ហើយទ្រង់ព្រះពិរោធនឹងពួកគេហើយប្រគល់ពួកគេទៅឲ្យខ្មាំងសត្រូវ ដូច្នេះ ខ្មាំងសត្រូវនាំពួកគេទៅជាឈ្លើយនៅទឹកដីរបស់ពួកគេទោះបីនៅឆ្ងាយ ឬជិតក៏ដោយ។ \v 37 ប្រសិនបើ ពួកគេដឹងថាពួកគេស្ថិតនៅលើទឹកដីដែលពួកគេត្រូវនិរទេស ហើយពួកគេបានប្រែចិត្តហើយស្វែងរកជំនួយពីទ្រង់នៅក្នុងទឹកដីដែលពួកគេត្រូវជាប់ជាឈ្លើយនោះ។ បើកាលណាពួកគេនិយាយថាយើងបានធ្វើខុសហើយបានធ្វើបាប។ យើងបានប្រព្រឹត្តអាក្រក់។ \v 38 បើកាលណាពួកគេវិលត្រឡប់មករកទ្រង់វិញដោយអស់ពីដួងចិត្ត និងអស់ពីព្រលឹងរបស់ពួកគេនៅក្នុងទឹកដីដែលពួកគេបានចាប់យកជាឈ្លើយ ហើយពួកគេបានអធិស្ឋានទៅកាន់ទឹកដីរបស់ពួកគេដែលព្រះអង្គបានប្រគល់ឲ្យដូនតារបស់ពួកគេ និងឆ្ពោះទៅទីក្រុងដែលព្រះអង្គបានជ្រើសរើសហើយឆ្ពោះទៅកាន់ព្រះដំណាក់ដែលទូលបង្គំបានសង់សម្រាប់ព្រះនាមព្រះអង្គ។ \v 39 សូមស្តាប់ពីលើមេឃជាកន្លែងដែលទ្រង់គង់ ចំពោះពាក្យអធិស្ឋាននិងពាក្យទូលអង្វររបស់គេ ហើយជួយពួកគេផង។ សូមអត់ទោសឲ្យប្រជាជនរបស់ទ្រង់ដែលបានធ្វើបាបទាស់នឹងព្រះអង្គផង។ \v 40 បពិត្រព្រះនៃទូលបង្គំ ឥឡូវនេះ ទូលបង្គំសូមអង្វរព្រះអង្គ សូមព្រះអង្គបើកព្រះនេត្រហើយផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានដែលបានធ្វើឡើងនៅកន្លែងនេះ។ \v 41 បពិត្រព្រះអម្ចាស់ ឥឡូវនេះ សូមក្រោកឡើងយាងទៅជាមួយហឹបនៃឬទ្ធានុភាពរបស់ទ្រង់ ហើយសម្រាកក្នុងព្រះដំណាក់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ! សូមឲ្យបូជាចារ្យរបស់ព្រះអង្គនាំគ្នាស្លៀកពាក់ដោយសេចក្តីសង្គ្រោះហើយសូមឲ្យប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គរីករាយចំពោះភាពល្អរបស់ព្រះអង្គ។ \v 42 សូមកុំងាកព្រះភក្រ្តចេញពីអ្នកដែលព្រះអង្គបានចាក់ប្រេងអភិសេកឡើយ។ សូមនឹកចាំអំពីការប្រព្រឹត្ដដ៏ស្មោះត្រង់របស់ព្រះអង្គចំពោះដាវីឌជាអ<E19EB6>
|