2020-03-01 07:52:46 +00:00
|
|
|
\v 22 នៅពេលដែលពួកគេបន្លឺសំឡេងច្រៀងសសើរតម្កើង ព្រះអម្ចាស់បានធ្វើឲ្យមានអ្នកលបវាយប្រហារបង្កឲ្យកើតវឹកវរនៅក្នុងជួរទ័ពរបស់ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ និងអ្នកស្រុកភ្នំសៀរ ជាអ្នកដែលឡើងមកច្បាំងនិងជនជាតិយូដា ធ្វើឲ្យពួកគេវាយគ្នាឯង។ \v 23 ជនជាតិអាំម៉ូននិងម៉ូអាប់ក្រោកឡើងព្រួតគ្នាច្បាំងនឹងប្រជាជននៅភ្នំសៀរដើម្បីសម្លាប់និងបំផ្លាញពួកគេ។ នៅពេលដែលពួកគេបានសម្លាប់ប្រជាជននៅភ្នំសៀររួចហើយពួកគេទាំងអស់គ្នាចាប់តាំងសម្លាប់គ្នាទៅវិញទៅមក។
|