2020-03-14 03:04:57 +00:00
|
|
|
\v 13 ស្លាបរបស់ចេរូប៊ីនទាំងពីរនេះលាតសន្ធឹងមានប្រវែងម្ភៃហត្ថ។ ចេរូប៊ីនឈរនិងជើងហើយបែរមុខទៅសាលធំ។ \v 14 ស្តេចធ្វើវាំងននពីក្រណាត់ពណ៌ខៀវពណ៌ស្វាយពណ៌ក្រហមនិងក្រណាត់ទេសឯកហើយមានប៉ាក់រូបចេរូប៊ីននៅលើក្រណាត់នោះផង។ \v 15 ព្រះបាទសាឡូម៉ូនបានធ្វើសសរពីរដែលមានកំពស់សាមសិបប្រាំហត្ថសម្រាប់ដាក់នៅខាងមុខព្រះដំណាក់។ ក្បាលសសរនៅលើចុងសសរទាំងពីរមានកំពស់ប្រាំហត្ថ។ \v 16 ស្តេចបានអោយគេធ្វើក្បាច់ច្រវ៉ាក់នៅលើក្បាលសសរទាំងពីរ។ ស្តេចក៏អោយគេធ្វើក្បាច់ផ្លែទទឹមចំនួនមួយរយភ្ជាប់នឹងក្បាច់ច្រវាក់។ \v 17 ស្តេចបានបញ្ឈរសសរទាំងពីរឡើងនៅខាងមុខព្រះវិហារគឺមួយនៅខាងស្ដាំនិងមួយទៀតនៅខាងឆ្វេង។ ស្តេចដាក់ឈ្មោះសសរនៅខាងស្តាំថាយ៉ាគីន និងសសរនៅខាងឆ្វេងថាបូអូស។
|