2020-03-10 09:24:47 +00:00
|
|
|
|
លោកយេរេមាបានតែងបទទំនួញមួយ រំឭកដល់ព្រះបាទយ៉ូសៀស។ អ្នកចម្រៀងប្រុសស្រីនាំគ្នាស្មូត្រទំនួញរំឭកដល់ព្រះបាទយ៉ូសៀស រហូតដល់សព្វថ្ងៃ។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រាអែល។ ។ រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូសៀស និងភក្ដីភាពដែលស្ដេចសម្តែងចំពោះព្រះបន្ទូលដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ 27គឺកិច្ចការផ្សេងៗដែលស្ដេចបានធ្វើតាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល និងស្ដេចស្រុកយូដា។
|