kimhorn_km_2ch_text_ulb/32/24.txt

1 line
1.5 KiB
Plaintext
Raw Normal View History

\v 24 នៅគ្រានោះ ្រះបាទហេសេគាទ្រង់ប្រឈួនជាទម្ងន់ហៀបតែនឹងសុគត។ ព្រះករុណាបានអធិស្ឋានទូលអង្វរទៅកាន់ព្រះអម្ចាស់ ហើយព្រះអម្ចាស់មានបន្ទូលមកកាន់ស្តេចព្រមទាំងប្រទានសញ្ញាមួយដើម្បីបញ្ជាក់ថាស្តេចនឹងទទយលការព្យាបាល។ \v 25 ប៉ុន្តែព្រះបាទហេសេគាមិនបានតបស្នងសងគុណព្រះអម្ចាស់ចំពោះជំនួយដែលព្រះអង្គបានជួយនោះទេ។ ពេលនោះប្រជាជននៅស្រុកយូដានិងក្រុងយេរូសាឡឹមយ៉ាងខ្លាំង។ \v 26 ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​ដឹង​ខ្លួន​ខុស ស្ដេច​ក៏​សារ‌ភាព​កំហុស​ជា​មួយ​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម។ ដូច្នេះ ព្រះ‌អម្ចាស់​ពុំ​បាន​ដាក់​ទោស​គេ ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហេ‌សេគា​នៅ​មាន​ព្រះ‌ជន្ម​ឡើយ។