kimhorn_km_2ch_text_ulb/35/10.txt

1 line
1.4 KiB
Plaintext
Raw Normal View History

\v 10 ដូច្នេះគេរៀបចំពិធីបូជាហើយក្រុមបូជាចារ្យឈរនៅកន្លែងរបស់ខ្លួនជាមួយក្រុមលេវីតាមមុខងាររបស់គេស្របតាមបញ្ជារបស់ស្តេច។ \v 11 ពួកគេបានសម្លាប់កូនចៀមនៃបុណ្យចម្លង​ ហើយក្រុមបូជាចារ្យប្រោះឈាមដែលពួកគេទទួលពីដៃរបស់ពួកលេវី ចំណែកក្រុមលេវីធ្វើការពន្លះស្បែកកូនចៀម។ \v 12 គេ​ដាក់​សាច់​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដោយ​ឡែក សម្រាប់ចែក​ទៅ​ក្រុម​គ្រួសារ​ផ្សេងៗ​របស់​ប្រជា‌ជន ដើម្បី​ឲ្យ​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។ ចំពោះ​សាច់​គោ​ក៏​គេ​ធ្វើ​ដូច្នោះ​ដែរ។