kimhorn_km_2ch_text_ulb/14/12.txt

1 line
1.8 KiB
Plaintext
Raw Normal View History

\v 12 ព្រះអម្ចាស់វាយជនជាតិអេត្យូពីអោយបាក់ទ័ពរត់នៅចំពោះមុខព្រះបាទអេសានិងកងទ័ពយូដា។ \v 13 ព្រះបាទអេសានិងពលទាហានដែលនៅជាមួយបានដេញតាមពួកគេឆ្ពោះទៅកេរ៉ា។ កងទ័ពអេត្យូពីជាច្រើនបានដួលស្លាប់ ហើយមិនអាចតយុទ្ធបានឡើយ ព្រោះពួកគេត្រូវបានបំផ្លាញនៅចំពោះព្រះភ័ក្រព្រះអម្ចាស់និងកងទ័ពរបស់ព្រះអង្គ។ កងទ័ពយូដាបានរឹបអូសទ្រព្យសម្បត្តិជាជយភណ្ឌយ៉ាងច្រើន។ \v 14 កងទ័ពយូដាបានបំផ្លាញភូមិទាំងអស់នៅជុំវិញកេរ៉ា ដ្បិតព្រះអម្ចាស់បានធ្វើអោយប្រជាជនទាំងនោះភ័យខ្លាចជាខ្លាំង។ កងទ័ពយូដាបានរឹបអូសយកភូមិទាំងអស់ហើយមានជយភណ្ឌយ៉ាងច្រើន។ \v 15 កងទ័ពយូដាបានវាយកម្ទេចជំរុំរបស់ពួកអ្នកគង្វាល ហើយពួកគេបានរឹបអូសយកហ្វូងចៀមនិងសត្វអូដ្ឋយ៉ាងបរិបូណ៌រួចហើយនាំគ្នាត្រឡប់ទៅក្រុងយេរូសាឡិមវិញ។