kimhorn_km_2ch_text_ulb/13/01.txt

1 line
1.3 KiB
Plaintext
Raw Normal View History

\c 13 \v 1 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយេរ៉ូបោមស្តេចស្រុកអ៊ីស្រាអែល ព្រះបាទអប៊ីយ៉ាបានឡើងសោយរាជ្យលើស្រុកយូដា។ \v 2 ស្តេចសោយរាជ្យអស់រយៈពេលបីឆ្នាំនៅក្រុងយេរូសាឡឹម។ ព្រះមាតាព្រះនាមម៉ាកាជាកូនស្រីរបស់លោកអ៊ូរៀលនៅស្រុកគីបៀរ។ មានសង្គ្រាមកើតឡើងរវាងព្រះបាទអប៊ីយ៉ានិងព្រះបាទយេរ៉ូបោម។ \v 3 ព្រះបាទអប៊ីយ៉ាបានចេញទៅច្បាំងជាមួយកងទ័ពដ៏ខ្លាំងពូកែនិងទាហានដ៏អង់អាចចំនួនបួនសែននាក់។ ព្រះបាទយេរ៉ូបោមបានឡើងមកច្បាំងជាមួយព្រះបាទអប៊ីយ៉ា ដោយមានទាហានជ្រើសរើសគឺជាទាហានខ្លាំងក្លាចំនួនប្រាំបីសែននាក់។