1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
\v 31 ស្តេចព្រះបាទអហាប់មិនគ្រាន់តែដើរតាមអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតប៉ុណ្ណោះទេ គឺទ្រង់បានរៀបអភិសេកជាមួយព្រះនាងយេសិបិល ជាបុត្រីរបស់ព្រះបាទអេតបាល ជាស្ដេចស្រុកស៊ីដូន ហើយដើរតាម និងថ្វាយបង្គំព្រះបាល ព្រមទាំងឱនក្បាលនៅចំពោះព្រះនោះទៀតផង។ \v 32 ស្តេចបានសង់អាសនាសម្រាប់ព្រះបាល នៅក្នុងវិហាររបស់ព្រះបាល ដែលស្តេចបានសង់នៅសាម៉ារី។ \v 33 ព្រះបាទអហាប់ក៏បានសង់សសរព្រះអាសេរ៉ាផងដែរ។ ព្រះបាទអហាប់បានប្រព្រឹត្តអាក្រក់មែនទែនធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធយ៉ាងខ្លាំងលើសជាងស្តេចមុនៗទៅទៀត។ |