1 line
1.2 KiB
Plaintext
1 line
1.2 KiB
Plaintext
\v 29 ព្រះជាម្ចាស់បានប្រទានឲ្យព្រះបាទសាឡូម៉ូនមានប្រាជ្ញា និងការយល់ដឹងយ៉ាងខ្លាំង ដូចជាខ្សាច់នៅមាត់សមុទ្រ។ \v 30 ប្រាជ្ញារបស់ព្រះបាទសាឡូម៉ូនលើសជាងប្រាជ្ញារបស់ប្រជាជន ដែលរស់នៅទិសខាងកើត និងលើសជាងប្រាជ្ញរបស់អ្នកស្រុកអេស៊ីបទៅទៀត។ \v 31 ស្តេចមានប្រាជ្ញាលើសមនុស្សទាំងអស់ គឺលើសលោកអេថាន ពីអំបូរសេរ៉ាគីត លោកហេម៉ាន ព្រមទាំងលោកកាល់កូល និងលោកដារដា ជាកូនរបស់លោកម៉ាហូល ភាពល្បីល្បាញរបស់ស្តេចបានឮដល់ជាតិសាសន៍នៅជុំវិញ។ |