kimhorn_km_1ki_text_reg/04/20.txt

1 line
1.5 KiB
Plaintext

\v 20 ស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូលមានមនុស្សច្រើនដូចខ្សាច់នៅមាត់សមុទ្រ។ ពួកគេបានស៊ី និងផឹក ហើយសប្បាយរីករាយ។ \v 21 ព្រះបាទសាឡូម៉ូនបានគ្រប់គ្រង់លើនគរទាំងឡាយចាប់ពីទន្លេ រហូតដល់ស្រុកភីលីស្ទីន និងដល់ព្រំប្រទល់ស្រុកអេស៊ីប។ ពួកគេបាននាំសួយសាអាករមកថ្វាយព្រះបាទសាឡូម៉ូននៅអស់មួយជីវិតរបស់ស្តេច។ \v 22 ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​ផ្គត់‌ផ្គង់​ក្នុង​វាំង​របស់​ព្រះ‌បាទ​សាឡូម៉ូន មានម្សៅ‌ម៉ដ្ដ​ប្រាំ​បួន​តោន ម្សៅ​ធម្មតា​ដប់​ប្រាំ​បី​តោន \v 23 គោ​បំប៉ន​ដប់​ក្បាល គោ​ធម្មតា​ម្ភៃ​ក្បាល ចៀម​មួយ​រយ​ក្បាល ​ប្រើស ឈ្លូស ក្ដាន់ និង​មាន់​ទា​បំប៉ន។