1 line
1.9 KiB
Plaintext
1 line
1.9 KiB
Plaintext
\c 13 \v 1 មានអ្នកបម្រើរបស់ព្រះអម្ចាស់មកពីយូដានាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅបេតអែល។ ព្រះបាទយេរ៉ូបោបកំពុងឈរនៅក្បែរអាសនាដើម្បីដុតគ្រឿងក្រអូប។ \v 2 លោកបានប្រកាសប្រឆាំងនឹងសាសនាដោយព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ «អាសនាអើយ អាសនាអើយ! នេះជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូល៖ «មើលកូនប្រុសមួយនាមថាយ៉ូសៀសនឹងកើតក្នុងគ្រួសាររបស់ដាវីឌ នៅលើអាសនានេះយើងនឹងយកពួកបូជាចារ្យនៅតាមទីខ្ពស់ៗមកថ្វាយយញ្ញបូជា គឺពួកបូជាចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនានេះ។ គេក៏យកឆ្អឹងរបស់មនុស្សមកដុតនៅលើអាសនានេះដែរ»»។ \v 3 បន្ទាប់មកអ្នកបម្រើរបស់ព្រះអម្ចាស់បានឲ្យទីសម្គាល់មួយនៅថ្ងៃនោះដែរថា៖ «នេះជាទីសំគាល់ដែលព្រះអម្ចាស់មានបន្ទូល៖ «មើល អាសនានេះនឹងខ្ទេចខ្ទីអស់ ហើយផះនៅលើអាសនានេះនឹងត្រូវខ្ចាត់ខ្ចាយអស់ដែរ»។ |