1 line
1.7 KiB
Plaintext
1 line
1.7 KiB
Plaintext
\v 31 អ្នកបម្រើរបស់ព្រះបាទបេនហាដាដបានទូលទៅស្តេចថា៖ «ចូរមើលឥឡូវនេះ យើងបានឮថាស្តេចស្រុកអ៊ីស្រាអែលជាស្តេចដែលមានព្រះទ័យមេត្តា។ ដូច្នេះ ទូលបង្គំទាំងអស់គ្នានឹងយកបាវមកស្លៀក ហើយយកខ្សែពួរមកពាក់ក្បាលរបស់យើង រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្ដេចអ៊ីស្រាអែល។ ប្រហែលជាស្ដេចនឹងទុកជីវិតព្រះករុណា»។ \v 32 ដូច្នេះពួកគេបានយកបាវមកស្លៀក ហើយយកខ្សែពួរមកពាក់ក្បាល រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្ដេចអ៊ីស្រាអែល ហើយទូលថា៖ «ព្រះបាទបេនហាដាដជាអ្នកបម្រើរបស់ព្រះករុណាទូលថា៖ សូមទុកជីវិតឲ្យទូលបង្គំផត»។ ព្រះបាទអហាប់បានទូលថា៖ «តើស្តេចនៅនោះនៅរស់ទៀតឬ? ស្តេចជាបងប្អូនរបស់យើង»។ |