kimhorn_km_1ki_text_reg/20/41.txt

1 line
1.2 KiB
Plaintext

\v 41 បន្ទាប់ មកលោកព្យាការីបានដោះក្រណាត់បាំងមុខលោកចេញ ហើយស្តេចស្រុកអ៊ីស្រាអែលបានស្គាល់ថាលោកជាព្យាការីម្នាក់។ \v 42 លោកព្យាការីបានទូលស្តេចថា៖ «ព្រះអម្ចាស់បានមានបន្ទូលថា៖ «ដោយសារតែអ្នកបានដោះលែងមនុស្សដែលយើងត្រូវសម្លាប់ពីក្នុងដៃអ្នក នោះជីវិតរបស់អ្នកត្រូវសងសម្រាប់ជីវិតរបស់អ្នកនោះ ហើយប្រជាជនរបស់អ្នក សម្រាប់ប្រជាជនរបស់គេ»។ \v 43 ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលបានវិលទៅដំណាក់របស់ស្តេចវិញទាំងមួម៉ៅ និងខឹង ហើយស្តេចក៏មកដល់ស្រុកសាម៉ារី។