1 line
2.2 KiB
Plaintext
1 line
2.2 KiB
Plaintext
\c 2 \v 1 ថ្ងៃដែលស្តេចដាវីឌបានសោយទិវង្គតជិតមកដល់ ស្តេចបានបញ្ជាដល់សាឡូម៉ូនជាបុត្ររបស់ព្រះអង្គថា៖ \v 2 «បិតានឹងចាកចេញពីផែនដីនេះទៅ។ ចូរមានកំលាំង ហើយត្រូវបង្ហាញថាខ្លួនបុត្រជាមនុស្សប្រុស។ \v 3 ត្រូវរក្សាបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់បុត្រ ដើរតាមផ្លូវរបស់ព្រះអង្គ ហើយកាន់តាមច្បាប់ តាមបញ្ជា តាមវិន័យ និងការសម្រេចព្រះទ័យ និងសម្ពន្ធមេត្រីរបស់ព្រះអង្គ ចូរប្រុងប្រយ័ត្នក្នុងការប្រព្រឹត្តតាមអ្វីដែលមាននៅក្នុងក្រិតវិន័យរបស់លោកម៉ូសេ ដូច្នេះបុត្រនឹងចម្រុងចម្រើនក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទាំងផ្លូវដែលបុត្រទៅ \v 4 ដូច្នេះព្រះអម្ចាស់នឹងបំពេញព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គមានបន្ទូលទាក់ទងនឹងបិតាថា៖ «បើបុត្រអ្នកប្រុងប្រយ័ត្ននឹងផ្លូវដែលគេដើរ គឺដើរតាមយើងដោយស្មោះត្រង់ ដោយអស់ពីចិត្ត និងពីប្រលឹងរបស់ពួកគេ នោះពូជពង្សរបស់អ្នកនឹងបានសោយរាជ្យលើបល្ល័ងនៅស្រុកអ៊ីស្រាអែលរហូតតទៅ។ |