1 line
1.8 KiB
Plaintext
1 line
1.8 KiB
Plaintext
\v 14 ព្រះអម្ចាស់នឹងលើកស្តេចមួយអង្គទៀតនៅក្នុងស្រុកអ៊ីស្រាអែលដែលនឹងបំផ្លាញគ្រួសាររបស់យេរ៉ូបោមនៅថ្ងៃនោះ។ ថ្ងៃនោះគឺឥឡូវនេះ។ \v 15 ព្រះអម្ចាស់នឹងវាយប្រហារជនជាតិអ៊ីស្រាអែល ពេលនោះ ពួកគេប្រៀបដូចជាដើមត្រែងដែលញ័រនៅក្នុងទឹក ហើយព្រះអង្គនឹងដកអ៊ីស្រាអែលចេញពីទឹកដីដ៏ល្អ ដែលព្រះអង្គបានប្រទានដល់ដូនតារបស់ពួកគេ។ ព្រះអង្គនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅនៅខាងនាយទន្លេអឺប្រាត ព្រោះពួកគេធ្វើបង្គោលព្រះអាសេរ៉ា ដែលបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ \v 16 ព្រះអង្គនឹងបោះបង់អ៊ីស្រាអែលចោល ដោយសារអំពើបាបរបស់ព្រះបាទយេរ៉ូបោម គឺអំពីេបាបដែលស្តេចបានប្រព្រឹត្ត និងតាមរយៈការដឹកនាំរបស់ស្តេច ដែលនាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប»។ |