kimhorn_km_1ki_text_reg/14/06.txt

1 line
1.6 KiB
Plaintext
Raw Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\v 6 នៅពេលដែលលោកអហ៊ី‌យ៉ាបានឮសំលេងជើងរបស់នាងនៅពេលដែលនាងចូលមកដល់ទ្វារ លោកនិយាយថា៖ «សូមអញ្ជើញចូល មហេសីរបស់ព្រះបាទយេរ៉ូបោមអើយ។ ហេតុអ្វីបានជានាងបន្លំខ្លួនធ្វើជាអ្នកផ្សេងដូច្នេះ? ខ្ញុំនឹងនាំដំណឹងអាក្រក់មកដល់នាង។ \v 7 សូមទៅប្រាប់ព្រះបាទយេរ៉ូបោមថាព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «យើងបានលើកអ្នកពីក្នុងចំណោមមនុស្ស ដើម្បីឲ្យអ្នកធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្រ្តអ៊ីស្រាអែលរបស់យើង។ \v 8 យើងបានហែករាជ្យពីគ្រួសាររបស់ដាវីឌ ហើយបានប្រគល់ឲ្យអ្នក តែអ្នកមិនដូចដាវីឌជាអ្នកបម្រើរបស់យើងទេ ដាវីឌបានរក្សាបញ្ញត្តរបស់យើង និងដើរតាមយើងអស់ពីចិត្ត ទៅធ្វើអ្វីដែលត្រឹមត្រូវក្នុងភ្នែកយើង។