1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\c 14 \v 1 នៅពេលនោះអប៊ីយាជាបុត្ររបស់ព្រះបាទយេរ៉ូបោមឈឺធ្ងន់។ \v 2 ព្រះបាទយេរ៉ូបោមទូលទៅមហេសីថា៖ «ចូរក្រោកឡើង ហើយក្លែងខ្លួន ដូច្នេះគ្មាននរណាម្នាក់ចំណាំអូនជាមហេសីបងបានទេ ហើយចូរទៅស៊ីឡូ ព្រោះលោកបូជាចារ្យអហ៊ីយ៉ានៅទីនោះ គាត់ជាម្នាក់ដែលធ្លាប់និយាយពីបង ធ្លាប់និយាយថាបងនឹងក្លាយជាស្តេចលើប្រជាជនទាំងនេះ។ \v 3 ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង ហើយត្រូវទៅជួបលោក លោកអហ៊ីយ៉ា។ លោកមុខជាប្រាប់ឲ្យអូនបានដឹងថានឹងមានអ្វីកើតឡើងចំពោះកូននេះ»។ |