1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\v 10 ដូច្នេះព្រះបាទហ៊ីរ៉ាមបានថ្វាយឈើកកោះទាំងប៉ុន្មាន តាមការចង់បានរបស់ព្រះបាទសាឡូម៉ូន។ \v 11 ព្រះបាទសាឡូម៉ូនបានផ្ដល់ស្រូវសាលីពីរមុឺនរង្វាល់ និងប្រេងសុទ្ធចំនួនពីរពាន់រង្វាល់សម្រាប់ផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងវាំងរបស់ព្រះបាទហ៊ីរ៉ាម។ ព្រះបាទសាឡូម៉ូនបានផ្តល់ដល់ព្រះបានហ៊ីរ៉ាមពីមួយឆ្នាំទៅមួយឆ្នាំ។ \v 12 ព្រះអម្ចាស់បានផ្តល់ប្រាជ្ញាដល់ព្រះបាទសាឡូម៉ូន ដូចដែលព្រះអង្គបានសន្យា។ មានសន្តិភាពរវាងព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ហើយស្តចទាំងពីរក៏ចងសម្ពន្ធមេត្រីជាមួយគ្នា។ |