kimhorn_km_1ki_text_reg/18/09.txt

1 line
1.4 KiB
Plaintext

\v 9 លោកអូបាឌាក៏ឆ្លើយថា៖​ «តើខ្ញុំបានប្រព្រឹត្តបាបអ្វី បានជាលោកចង់ប្រគល់អ្នកបម្រើរបស់លោកទៅក្នុងដៃរបស់ស្តេចអហាាប់ ឲ្យស្តេចសំលាប់ខ្ញុំដូច្នេះ? \v 10 ដោយសារព្រះអម្ចាស់មានព្រះជន្មគង់នៅ ខ្ញុំសូមប្រាប់លោកថាគ្មានជាតិសាសន៍ណាមួយ ឬអាណាចក្រណាដែលចៅហ្វាយរបស់ខ្ញុំមិនបានបញ្ជូនមនុស្សទៅស្វែងរកលោកនោះទេ។ នៅពេលដែលជាតិសាសន៍ ឬអាណាចក្រណាមួយនិយាយថា៖ «លោកអេលីយ៉ាមិននៅទីនេះទេ» នោះស្តេចអហាប់បានឲ្យគេស្បថថាពួកគេមិនអាចរកលោកឃើញទេ។ \v 11 តែឥឡូវនេះលោកបែរជានិយាយថា៖ «សូមទៅប្រាប់ចៅហ្វាយរបស់អ្នកថាលោកអេលីយ៉ានៅទីនេះទៅវិញ»។