kimhorn_km_1ki_text_reg/11/31.txt

1 line
1.7 KiB
Plaintext

\v 31 លោកមានប្រសាសន៍ទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចំណែក ព្រោះព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «មើល យើងនឹងហែកអាណាចក្រចេញពីដៃរបស់សាឡូម៉ូន ហើយយើងនឹងប្រគល់កុលសម្ព័ន្ធដប់ដល់អ្នក \v 32 (ប៉ុន្តែសាឡូម៉ូននឹងនៅសល់មួយកុលសម្ព័ន្ធ ដោយយល់ដល់ដាវីឌជាអ្នកបម្រើរបស់យើង គឺក្រុងដែលយើងបានជ្រើសរើសចេញពីកុលសម្ព័ន្ធអ៊ីស្រាអែល) \v 33 ដោយសារតែគេបាន​បោះ‌បង់​ចោល​យើង ទៅ​ថ្វាយ‌បង្គំ​អាសថា‌រ៉ូត​ជា​ព្រះ​នៃ​ជន‌ជាតិ​ស៊ីដូន កេម៉ូស​ជា​ព្រះ​នៃ​ជន‌ជាតិ​ម៉ូអាប់ និង​មីលកូម​ជា​ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន។ ពួកគេមិនបានដើរនៅក្នងផ្លូវរបស់យើង មិនបានធ្វើអ្វីដែលត្រឹមត្រូវនៅក្នុងភ្នែករបស់យើង មិនរក្សាច្បាប់ និងបញ្ញត្តរបស់យើង ដូចដាវីឌជាបិតារបស់គេឡើយ។