1 line
1.7 KiB
Plaintext
1 line
1.7 KiB
Plaintext
\v 23 ព្រះជាម្ចាស់ក៏ឲ្យមានម្នាក់ទៀតងើបឡើងប្រឆាំងនឹងសាឡូម៉ូនដែរ គឺលោករេសោន ជាកូនរបស់លោកអេលីយ៉ាដា ដែលបានរត់ពីព្រះបាទហាដា-រេស៊ើរ ជាស្ដេចស្រុកសូបាជាចៅហ្វាយរបស់ខ្លួន។ \v 24 លោករេសោនបានប្រមូលមនុស្សប្រុសជាច្រើនមកជាមួយលោក ហើយលោកក្លាយជាមេក្រុមលើក្រុមតូចនោះ នៅពេលដែលស្តេចដាវីឌបានវាយប្រហារក្រុមរបស់លោករេសោនជាអ្នកស្រុកស្រុកសូបា។ អ្នកស្រុកសូបាទាំងនោះបានរត់ទៅក្រុងដាម៉ាស ហើយរស់នៅទីនោះ ហើយលោករេសោនបានគ្រប់គ្រងក្រុងដាម៉ាស។ \v 25 លោកជាសត្រូវរបស់អ៊ីស្រាអែលក្នុងរាជ្យរបស់ព្រះបាទសាឡូម៉ូន គឺលោកតែងតែធ្វើទុក្ខបុកម្នេញអ៊ីស្រាអែល។ លោករេសោន តែងតែស្អប់ជនជាតិអ៊ីស្រាអែល ហើយបានឡើងសោយរាជ្យលើស្រុកអារ៉ាម។ |