1 line
1.7 KiB
Plaintext
1 line
1.7 KiB
Plaintext
\v 20 ប្អូនស្រីរបស់ព្រះមហាក្សត្រិយានីថាផ្នេសបានបង្កើតកូនប្រុសមួយឲ្យលោកាហាដាឌ។ ពួកគេបានដាក់ឈ្មោះថាកេនូបាត។ ព្រះមហាក្សត្រិយានីថាផ្នេសបានចិញ្ចឹមកូននោះនៅក្នុងវាំងរបស់ព្រះចៅផានរោន។ ដូច្នេះកេនូបាតរស់នៅក្នុងវាំងព្រះចៅផារោន។ \v 21 នៅពេលដែលលោកនៅស្រុកអេស៊ីបនៅឡើយ លោកហាដាឌបានឮថាស្តេចដាវីឌបានសុគតហើយ ហើយលោកមេទ័ពយ៉ូអាប់បានស្លាប់ហើយដែរ នោះលោកក៏បានទូលទៅស្តេចផារោនថា៖ «ចូរឲ្យទូលបង្គំចេញទៅស្រុករបស់ទូលបង្គំវិញផង»។ \v 22 បន្ទាប់មកព្រះចៅផារោននិយាយទៅគាត់ថា៖ «តើអ្នកនៅជាមួយយើងមានខ្វះខាតអ្វីទៀត ដែលធ្វើឲ្យអ្នកចង់ទៅស្រុករបស់អ្នកវិញ»? លោកហាដាឌទូលថា៖ «មិនមានអ្វីខ្វះខាតអ្វីទេព្រះអង្គ តែសូមអនុញ្ញាត្តិឲ្យទូលបង្គំទៅផង»។ |