1 line
866 B
Plaintext
1 line
866 B
Plaintext
\v 9 ព្រះអម្ចាស់បានពិរោធនឹងព្រះបាទសាឡូម៉ូនយ៉ាងខ្លាំង ដោយសារស្តេចបានបែរព្រះទ័យចេញពីព្រះអង្គ ជាព្រះរបស់អ៊ីស្រាអែល ទោះបីជាស្តេចបានជួបជាមួយព្រះអង្គពីរដង \v 10 ហើយព្រះអង្គបានបង្គាប់ស្តេចអំពីរឿងទាំងនេះ ដែលថាស្តេចមិនអាចដើរតាមព្រះដ៏ទៃជាដាច់ខាត។ ប៉ុន្តែព្រះបាទសាឡូម៉ូនមិនបានធ្វើតាមការបង្គាប់របសព្រះអម្ចាស់ឡើយ។ |