kimhorn_km_1ki_text_reg/08/65.txt

1 line
1.4 KiB
Plaintext

\v 65 ដូច្នេះ ព្រះបាទសាឡូម៉ូនបានប្រកាសពិធីបុណ្យនៅពេលនោះ ហើយជនជាតិអ៊ីស្រាអែលដែលនៅជាមួយទ្រង់មានចំនួនដ៏ច្រើន គេមកពីក្រុង​ហា‌ម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប នៅមុខព្រះអម្ចាស់ជាព្រះរបស់យើងអស់រយៈពេលប្រាំពីរថ្ងៃ ហើយថែមប្រាំពីរថ្ងៃទៀត ទាំងអស់ដប់បួនថ្ងៃ។ \v 66 នៅថ្ងៃទីប្រាំបីស្តេចបានឲ្យបណ្តាជនចេញទៅ ហើយពួកគេបានឲ្យពរស្តេច និងត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយអំណរ និងមានដួងចិត្តសប្បាយដោយសារការល្អដែលព្រះអម្ចាស់បានប្រទានដល់ដាវីឌជាអ្នកបម្រើព្រះអង្គ និងដល់ប្រជារាស្រ្តអ៊ីស្រាអែលទាំងអស់ផង។