kimhorn_km_1ki_text_reg/08/59.txt

1 line
1.3 KiB
Plaintext

\v 59 សូមឲ្យពាក្យទាំងអស់ដែលទូលបង្គំបាននិយាយ ដែលទូលបង្គំទូលសូមនៅមុខព្រះអម្ចាស់ បានឮដល់ព្រះអង្គជាព្រះរបស់ពួកយើងរាល់ថ្ងៃ និងរាល់យប់ ដូច្នេះ ព្រះអង្គអាចជួយអ្នកបម្រើរបស់ព្រះអង្គ និងជួយប្រជារាស្រ្តអ៊ីស្រាអែលរបស់ព្រះអង្គ នៅរាល់ថ្ងៃដែលត្រូវការ \v 60 នោះមនុស្សទាំងអស់នៅលើផែនដីនឹងដឹងថាព្រះអម្ចាស់ជាព្រះ ហើយគ្មានព្រះឯណាទៀតឡើយ! \v 61 ដូច្នេះ សូមឲ្យចិត្តរបស់អ្នករាល់គ្នាស្មោះត្រង់ចំពោះព្រះអម្ចាស់ជាព្រះរបស់យើង ដើរតាមច្បាប់ របស់ព្រះអង្គ និងរក្សាបទបញ្ញត្តរបស់ទ្រង់ ដូចជានៅថ្ងៃនេះ។