kimhorn_km_1ki_text_reg/22/07.txt

1 line
1.4 KiB
Plaintext

\v 7 ប៉ុន្តែព្រះបាទយ៉ូសាផាតទូលថា៖​ «តើនៅទីនេះមិនមានព្យាការីរបស់ព្រះអម្ចាស់ផ្សេងទៀតដែលយើងអាចសុំយោបល់ឬទេ»? \v 8 ស្តេចស្រុកអ៊ីស្រាអែលបានទូលទៅយ៉ូសាផាតថា៖ «មានបុរសម្នាក់ទៀតដែលយើងអាចសុំយោបល់ពីព្រះអម្ចាស់ គឺលោកមីកា‌យ៉ា ជា​កូន​របស់​លោក​យីមឡា ប៉ុន្តែយើងស្អប់អ្នកនោះដោយសារតែគាត់មិនដែលទាយអ្វីល្អអំពីយើងទេ ផ្ទុយទៅវិញគឺមានតែការលំបាក»។ ប៉ុន្តែព្រះបាទយ៉ូសាផាតទូលថា៖ «សូមព្រះករុណាកុំមានបន្ទូលបែបនេះ»។ \v 9 បន្ទាប់មកស្តេចស្រុកអ៊ីស្រាអែលបានហៅអ្នកគ្រប់គ្រង ហើយចេញបញ្ជារថា៖​ «ចូរទៅនាំមីកា‌យ៉ា ជា​កូន​របស់​លោក​យីមឡាមកឥឡូវនេះ»។