kimhorn_km_1ki_text_reg/19/04.txt

1 line
1.4 KiB
Plaintext

\v 4 ប៉ុន្តែលោកបានទៅវាលរហោស្ថានចំងាយដើរមួយថ្ងៃ ហើយបានមកអង្គុយនៅក្រោមដើមឈើ។ លោកសុំឲ្យលោកបានស្លាប់ ហើយលោកនិយាយថា៖ «វាគ្រប់គ្រាន់ហើយព្រះអម្ចាស់អើយ សូមដកយកជីវិតទូលបង្គំទៅ ព្រោះទូលបង្គំមិនប្រសើរជាងបុព្វរបស់ទូលបង្គំដែលបានស្លាប់នោះទេ»។ \v 5 ដូច្នេះលោកក៏បានផ្តេកខ្លួននៅក្រោមដើមឈើដែលមានផ្ការីកនោះទៅ។ រំពេចនោះមានទេវតាមកប៉ះលោក ហើយនិយាយនឹងលោកថា៖ «សូមក្រោកឡើង ហើយបរិភោគចុះ»។ \v 6 លោកអេលីយ៉ាបានមើល ហើយនៅជិតក្បាលរបស់លោកមាននំប័ុងដែលបានដុតក្តៅៗ និងមានទឺកមួយបំពង់។ ដូច្នេះលោកក៏បានបរិភោគ និងផឹក រួចក៏ផ្តេកខ្លួនម្តងទៀត។