kimhorn_km_1ki_text_reg/21/08.txt

1 line
1.3 KiB
Plaintext

\v 8 ដូច្នេះនាងយេសិបិលបានសរសេរសំបុត្រនៅក្នុងនាមព្រះបាទអហាប់ បានបោះត្រារបស់ស្តេច បានផ្ញើរសំបុត្រនោះទៅពួកចាស់ទុំ និងទៅពួកអ្នកមានដែលបានអង្គុយជាមួយស្តេចក្នុងអង្គប្រជុំ និងអ្នកដែលរស់នៅជិតលោកណាបោត។ \v 9 នាងសរសេរសំបុត្រថា៖ «សូមប្រកាសធ្វើពិធីបុណ្យ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងពិសេសជាងគេ។ \v 10 ហើយចូរដាក់មនុស្សមិនស្មោះត្រង់ពីរនាក់ជាមួយលោកដែរ ហើយឲ្យពួកគេចោទប្រកាន់គាត់ថា៖ «អ្នកបានដាក់បណ្តាសារព្រះអម្ចាស់ និងដាក់បណ្តាសាស្តេច»។ បន្ទាប់មកចូរយកគាត់ចេញក្រៅ ហើយសំលាប់គាត់នឹងដុំថ្មទៅ។