1 line
1.0 KiB
Plaintext
1 line
1.0 KiB
Plaintext
\v 31 បន្ទាប់មកក្រោយពីលោកបានកប់គាត់រួចហើយ លោកព្យាការីចាស់នោះបាននិយាយទៅកូនប្រុសៗរបស់គាត់ថា៖ «នៅពេលដែលពុកស្លាប់ទៅសូមកប់ពុកនៅក្នុងផ្នូរដែលបានកប់អ្នកបម្រើរបស់ព្រះអម្ចាស់នេះ។ សូមដាក់ឆ្នឹងពុកនៅក្បែរឆ្នឹងរបស់គាត់។ \v 32 ព្រោះព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកប្រកាស ប្រឆាំងនឹងអាសនានៅបេអែល និងប្រឆាំងនឹងកន្លែងទាំងឡាយនៅទីខ្ពស់នៅក្នុងក្រុងសាសន៍សាម៉ារី នឹងកើតឡើងដូច្នោះមែន»។ |