kimhorn_km_1ki_text_reg/01/49.txt

1 line
1.1 KiB
Plaintext

\v 49 បន្ទាប់មកភ្ញៀវទាំងអស់របស់អដូនីយ៉ាក៏មានភាពភ័យខ្លាច។ ពួកគេបានក្រោកឡើងហើយម្នាក់ៗទៅតាមផ្លូវរបស់គេរៀងៗខ្លួន។ \v 50 អដូនីយ៉ាភ័យខ្លាចសាឡូម៉ូន ហើយបានក្រោកឡើង រួចចេញទៅ និងបានតោងស្នែងរបស់អាសនាជាប់។ \v 51 បន្ទាប់មកមានគេមកប្រាប់សាឡូម៉ូនថា៖ «ឃើញទេ អដូនីយ៉ាបានភ័យខ្លាចសាឡូម៉ូនយ៉ាងខ្លាំង គឺគាត់បានតោងស្នែងរបស់អាសនា ហើយនិយាយថា៖ «ចូរឲ្យស្តេចសាឡូម៉ូនស្បថនឹងខ្ញុំជាមុនថា ព្រះអង្គនឹងមិនសំលាប់អ្នកបម្រើរបស់ទ្រង់នឹងដាវទេ»។