1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\v 38 ដូច្នេះលោកបូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីមចេញទៅ ហើយឲ្យសាឡូម៉ូនគង់លើលារបស់ស្តេចដាវីឌ ពួកគេបាននាំសម្តេចទៅប្រភពទឹកគីហុន។ \v 39 លោកបូជាចារ្យសាដុកបានយកស្នែងដែលមានពេញដោយប្រេងចេញពីជំរុំ ហើយចាក់ប្រេងអភិសេកស្តេចសាឡូម៉ូន។ \v 40 បន្ទាប់មកគេក៏បានផ្លុំត្រែ ហើយមនុស្សទាំងអស់ស្រែកឡើងថា៖ «សូមស្តេចមានអាយុយឺនយូ»! បន្ទាប់មកមនុស្សជាច្រើនដើរតាមក្រោយស្តេច ហើយមានអ្នកផ្លុំខ្លុយ ហើយពួកគេមានអំណរដ៏ពោពេញ ធ្វើឲ្យផែនដីញាប់ញ័រដោយសារសំឡេងរបស់ពួកគេ។ |