kimhorn_km_1ki_text_reg/01/43.txt

1 line
1.3 KiB
Plaintext

\v 43 លោកយ៉ូណាថានបានឆ្លើយទៅសម្តេចអដូនីយ៉ាថា៖ «ស្តេចដាវីឌជាចៅហ្វាយរបស់យើងបានលើកសាឡូម៉ូនជាស្តេចហើយ \v 44 ហើយស្តេចបានបញ្ជូនបូជាចារ្យសាដុកទៅជាមួយលោកព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពេលេ‌ធីម។ ពួកគេបានឲ្យសម្តេចសាឡូម៉ូនជិះលារបស់ស្តេចដាវីឌ។ \v 45 លោកបូជាចារ្យសាដុក ​និងព្យាការី​ណាថាន បានចាក់ប្រេងអភិសេកសម្តេចសាឡូម៉ូនជាស្តេចនៅប្រភពទឹកស៊ីហុន ហើយបានចេញពីទីនោះមកវិញដោយអំណរ ដូច្នេះហើយ បានជាក្រុងទាំងមូលឮសម្លេងអឺងកង។ នេះជាសម្លេងដែលសម្តេចបានឮ។