1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
\v 28 បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមហៅព្រះនាងបាតសេបាឲ្យត្រឡប់មកជួបយើងវិញ»។ ព្រះនាងក៏បានចូលមកគាល់ស្តេច ហើយបានឈរនៅមុខស្តេចផង។ \v 29 ស្តេចបានស្បថដោយមានរាជឱង្ការថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ គឺព្រះអង្គបានរំដោះយើងចេញពីបញ្ហា \v 30 ដូចដែលយើងបានសន្យាជាមួយព្រះនាងដោយនូវព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលថា៖ «សាឡូម៉ូនជាបុត្ររបស់ព្រះនាងនឹងសោយរាជ្យបន្តពីយើង ហើយបុត្រនេះនឹងគង់លើបល្ល័ងរបស់យើង យើងនឹងធ្វើនៅថ្ងៃនេះ»។ \v 31 បន្ទាប់មក ព្រះនាងបាតសេបាក៏បានឱនមុខដល់ដីនៅចំពោះមុខស្តេចហើយទូលថា៖ «សូមឲ្យស្តេចដ៏ជាចៅហ្វាយមានព្រះជន្មគង់នៅរៀងរហូត»! |