kimhorn_km_1ki_text_reg/19/19.txt

1 line
1.3 KiB
Plaintext

\v 19 ដូច្នេះ លោកអេលីយ៉ាបានចេញពីទីនោះ ហើយជួបលោកអេលីសេជាកូនរបស់លោកសាផាត កំពុង​តែ​ភ្ជួរ​ស្រែជាមួយនឹងគោដប់ពីរនឹមនៅមុខលោក ហើយគាត់ផ្ទាល់កំពុងភ្ជួរគោដប់ពីរនឹម។​ លោកអេលីយ៉ាបានដើរទៅជួបលោកអេលីសេហើយបានទម្លាក់អាវធំរបស់លោកលើគាត់។ \v 20 បន្ទាប់មក លោកអេលីសេបានទុកគោចោល ហើយបានរត់តាមលោកអេលីយ៉ាទៅ ហើយនិយាយថា៖ «សូមឲ្យខ្ញុំថើបឪពុកម្តាយរបស់ខ្ញុំសិន ហើយបន្ទាប់មក ខ្ញុំនឹងដើរតាមលោក»។ បន្ទាប់មក លោកអេលីយ៉ាក៏បានមានប្រសាសន៍ទៅគាត់វិញថា៖ «ចូរត្រឡប់ទៅវិញចុះ តែសូមគិតអំពីអ្វីដែលខ្ញុំបានធ្វើដល់អ្នក»។