kimhorn_km_1ki_text_reg/02/01.txt

1 line
2.1 KiB
Plaintext

\c 2 \v 1 នៅថ្ងៃដែលស្តេចដាវីឌបានសោយទីវង្គត់ ស្តេចបានបញ្ជាដល់សាឡូម៉ូនជាបុត្ររបស់ព្រះអង្គថា៖ \v 2 «បិតានឹងចាកចេញពីផែនដីនេះទៅ។ ចូរមានកំលាំង ហើយត្រូវបង្ហាញថាខ្លួនបុត្រជាមនុស្សប្រុស។ \v 3 ត្រូវរក្សាបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់បុត្រដើរតាមផ្លូវរបស់ព្រះអង្គ ហើយ​កាន់​តាម​ច្បាប់ តាម​បញ្ជា តាម​វិន័យ និង​ការសម្រេចព្រះទ័យ និងសម្ព័ន្ធមេត្រីរបស់ព្រះអង្គ ចូរប្រុងប្រយ័ត្នក្នុងការប្រព្រឹត្តតាមអ្វីដែលមាននៅក្នុងក្រិតវិន័យរបស់លោកម៉ូសេ ដូច្នេះបុត្រនឹងចំរុងចម្រើនក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទាំងផ្លូវដែលបុត្រទៅ \v 4 ដូច្នេះព្រះអម្ចាស់នឹងបំពេញព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គមានបន្ទូលទាក់ទងនឹងបិតាថា៖ «បើបុត្រអ្នកប្រុងប្រយ័ត្ននឹងផ្លូវដែលគេដើរ គឺដើរតាមយើងដោយស្មោះត្រង់ ដោយអស់ពីចីត្ត និងពីប្រលឹងរបស់ពួកគេ នោះពូជពង្សរបស់អ្នកនឹងបានសោយរាជលើបល្ល័ងនៅស្រុកអ៊ីស្រាអែលរហូត។