kimhorn_km_1ki_text_reg/10/26.txt

1 line
932 B
Plaintext

\v 26 ព្រះបាទសាឡូម៉ូនបានប្រមូលរទេះចម្បាំង និងទ័ពសេះ។ ស្តេចមានរទេះចម្បាំង១៤០០ និងទ័ពសេះមួយម៉ឺនពីរពាន់នាក់ ដែលស្តេចបានឲ្យពួកគេនៅក្រុងដែលដាក់រទេះចម្បាំង និងនៅជាមួយព្រះអង្គផ្ទាល់នៅក្រុងយេរូសាឡឹម។ \v 27 ស្តេចមានប្រាក់នៅក្នុងក្រុងយេរូសាឡឹមច្រើនដូចថ្មនៅតាមផ្លូវ។ ព្រះអង្គមាន​ឈើ​តាត្រៅ​សម្បូរ​ដូចដើមឧទុម្ពរ ដែល​ដុះ​នៅ​តាម​វាល​ទំនាប។