kimhorn_km_1ki_text_reg/10/18.txt

1 line
803 B
Plaintext

\v 18 បន្ទាប់មកស្តេចបានធ្វើបល្ល័ងមួយយ៉ាងធំពីភ្លុក និងស្រោបដោយមាសសុទ្ធ។ \v 19 មានជណ្តើរប្រាំមួយកាំឡើងទៅលើបល្ល័ង ហើយនៅខាងក្រោយបល្ល័ងនោះមានរាងមូល។ មានកំណល់ដៃនៅសងខាង ហើយមានតោពីរនៅខាងមុខកំណល់ដៃនោះ។ \v 20 មានតោដប់ពីរនៅលើជណ្តើរ មានម្ខាងប្រាំមួយ។ គ្មានបល្ល័ងណាមួយក្នុងនគរផ្សេងដូចបល្ល័ងនេះឡើយ។​