kimhorn_km_1ki_text_reg/22/13.txt

1 line
1.5 KiB
Plaintext

\v 13 អ្នកនាំពាក្យដែលទៅហៅលោកមីកាបាននិយាយជាមួយលោកថា៖ «ឥឡូវនេះចូលមើល ពាក្យរបស់ព្យាការីទាំងអស់បានប្រកាសរឿងល្អទៅស្តេចដោយសម្លេងតែមួយ។ សូមឲ្យពាក្យរបស់លោកដូចពាក្យរបស់អ្នកទាំងនោះផង ហើយសូមបា្រប់រឿងល្អផង»។ \v 14 លោកមីកាឆ្លើយថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅ នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូលមកខ្ញុំ ខ្ញុំនឹងនិយាយបែបនោះ»។ \v 15 នៅពេលដែលលោកបានមកជួបស្តេច ស្តេចបានមានរាជឱង្ការទៅលោកថា៖ «មីកាអើយ តើយើងគួរទៅក្រុងរ៉ាម៉ូត ​កាឡាដដើម្បីធ្វើសង្គ្រាម ឬអត់»? លោកមីកាទូលឆ្លើយថា៖​ «ទៅវាយចុះ នោះនឹងឈ្នះមិនខាន។ ព្រះអម្ចាស់នឹងប្រទានមកក្នុងព្រះហស្តរបស់ព្រះករុណា»។