kimhorn_km_1ki_text_reg/21/27.txt

1 line
1.2 KiB
Plaintext

\v 27 នៅពេលដែលព្រះបាទអហាប់បានឮពាក្យទាំងនេះ ស្តេចបានហែកសំលៀកបំពាក់ ហើយបានស្លៀកបាវ និងតមអាហារ ហើយស្ដេច​ស្លៀក​បាវ ហើយក្រៀមក្រំយ៉ាងខ្លាំង។​ \v 28 បន្ទាប់មក ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់អេលីយ៉ា ជា​អ្នក​ភូមិ​ធេស‌ប៊ី‌ថា៖ \v 29 «តើអ្នកឃើញទេថាព្រះបាទអហាប់បានបន្ទាបខ្លួននៅមុខយើង? ដោយសារស្តេចបានបន្ទាបខ្លួននៅមុខយើង យើងនឹងមិននាំមហន្តរាយមកក្នុងរាជ្យរបស់ស្តេចទេ ប៉ុន្តែ យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​គេ នៅ​ជំនាន់​ក្រោយវិញ»។