1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 19 អ្នកត្រូវនិយាយជាមួយស្តេច ហើយទូលថា ព្រះអម្ចាស់មានបន្ទូលថា៖ «តើអ្នកបានសម្លាប់ហើយរឹបអូសយកមរតករបស់គេដូច្នេះឬ»? បន្ទាប់មក អ្នកត្រូវប្រាប់គាត់ថាព្រះអម្ចាស់មានបន្ទូលថា៖ «នៅកន្លែងដែលឆ្កែបានលិតឈាមរបស់ណាបោត នៅកន្លែងនោះឆ្កែនឹងលិតឈាមរបស់អ្នកដែរ មែនហើយគឺឈាមរបស់អ្នក»។ \v 20 ព្រះបាទអហាប់បានមានរាជឱង្ការទៅលោកអេលីយ៉ាថា៖ «តើអ្នកបានមកយើងទៀតហើយឬ សត្រូវរបស់យើងអើយ»? លោកអេលីយ៉ាឆ្លើយថា៖ «ទូលបង្គំមកជួបព្រះករុណា ព្រោះព្រះករុណាបានលក់ខ្លួនរបស់ទ្រង់ទៅធ្វើការអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ |