1 line
1.8 KiB
Plaintext
1 line
1.8 KiB
Plaintext
\v 5 ព្រះនាងយេសិបិលជាមហេសីស្តេចបានមកជួបស្តេច ហើយទូលទៅស្តេចថា៖ «ហេតុអ្វីបានជាព្រះករុណាក្រៀមក្រំម្លេ៉ះ ហើយព្រះអង្គមិនសោយអ្វីទាំងអស់ដូច្នេះ»? \v 6 ស្តេចតបទៅនាងថា៖ «យើងបាននិយាយជាមួយណាបោតជាអ្នកស្រុកយេសរាល ហើយបាននិយាយទៅគាត់ថា៖ «ចូរលក់ចម្ការទំពាំងបាយជូរឲ្យយើង ឬក៏អ្នកអាចដូរជាមួយចម្ការទំពាំងបាយជូររបស់យើងក៏បាន»។ បន្ទាប់មក គាត់ទូលយើងថា៖ «ទូលបង្គំមិនឲ្យចម្ការទំពាំងបាយជូររបស់ទូលបង្គំដល់ព្រះអង្គឡើយ»។ \v 7 ដូច្នេះ នាងយេសិបិលជាព្រះមហេសីស្តេចបានទូលទៅស្តេចថា៖ «តើព្រះករុណាមិននៅតែគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទេឬ»? ចូរតើនឡើងហើយសោយព្រះស្ងោយចុះ ចូរស្តេចមានចិត្តសប្បាយឡើង។ ខ្ញុំម្ចាស់នឹងយកចម្ការទំពាំងបាយជូររបស់ណាបោតជាអ្នកស្រុកយេសរាលមកថ្វាយព្រះអង្គ»។ |