kimhorn_km_1ki_text_reg/21/03.txt

1 line
1.1 KiB
Plaintext

\v 3 លោកណាបោតទូលព្រះបាទអហាប់ថា៖ «ព្រះអម្ចាស់បានហាមមិនឲ្យទូលបង្គំលក់ដីដែលជាមរតករបស់បុព្វបុរសទូលបង្គំនេះដល់ព្រះករុណាឡើយ»។ \v 4 ដូច្នេះ ព្រះបាទអហាប់ចេញទៅវាំងវិញដោយមួម៉ៅ និងខឹងសម្បារដោយសារតែចម្លើយរបស់លោកណាបោតជាអ្នកស្រុកយេសរាលបានទូលស្តេចថា៖ «ព្រះអម្ចាស់បានហាមមិនឲ្យទូលបង្គំលក់ដីដែលជាមរតករបស់បុព្វបុរសទូលបង្គំនេះដល់ព្រះករុណាឡើយ»។ ស្តេចក៏បានទម្រេតនៅលើក្រឡាបន្ទំរបស់ទ្រង់ បែរមុខចេញ ហើយមិនសោយអ្វីទាំងអស់។