kimhorn_km_1ki_text_reg/20/31.txt

1 line
1.7 KiB
Plaintext

\v 31 អ្នកបម្រើរបស់ព្រះបាទបេនហាដាដបានទូលទៅស្តេចថា៖ «ចូរមើលឥឡូវនេះ យើងបានឮថាស្តេចស្រុកអ៊ីស្រាអែលជាស្តេចដែលមានព្រះទ័យមេត្តា។ ដូច្នេះ ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​យក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ‌ពួរ​មក​ពាក់​ក្បាលរបស់យើង រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្ដេច​អ៊ីស្រា‌អែល។ ​ប្រហែល​ជា​ស្ដេច​នឹង​ទុក​ជីវិត​ព្រះ‌ករុណា»។ \v 32 ដូច្នេះ ពួកគេបានយក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ‌ពួរ​មក​ពាក់​ក្បាល រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្ដេច​អ៊ីស្រា‌អែល ហើយទូលថា៖​ «ព្រះបាទបេនហាដាដជាអ្នកបម្រើរបស់ព្រះករុណាទូលថា៖ សូមទុកជីវិតឲ្យទូលបង្គំផង»។ ព្រះបាទអហាប់បានទូលថា៖ «តើស្តេចនៅទីនោះនៅរស់ទៀតឬ? ស្តេចជាបងប្អូនរបស់យើង»។